(ប៉េកាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃសុក្រ សប្តាហ៍នេះ បានចេញមុនច្រាន ចោល និងប្រឆាំងយ៉ាងដាច់ខាតចំពោះរបាយការណ៍របស់ ក្រសួង ការពារជាតិអាមេរិក អំពីការអភិវឌ្ឍវិស័យយោធាចិនកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ ឈាន (Wu Qian) បានហៅរបាយការណ៍អាមេរិក ខាងលើនេះថា «មិនអើពើចំពោះការពិត និងពោរពេញដោយភាពលំអៀង។ របាយការណ៍នេះបានប្រឌិតឡើង នូវអ្វីដែលគេហៅថា ការគំរាមកំហែងខាងយោធារបស់ចិន… វាបានធ្វើឱ្យមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន លើការកសាងសមត្ថភាពនុយក្លេអ៊ែររបស់ ប្រទេសចិន និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗ ទៀត។ ប្រទេសចិនបានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងឱឡារិក ទៅកាន់ភាគីអាមេរិកវិញ»។
លោក វូ ឈាន ថែមទាំងបានសង្កត់ធ្ងន់ទៀតថា «ការអភិវឌ្ឍន៍យោធារបស់ចិន គឺសំដៅការពារអធិប តេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចិនមិនដែលកំណត់គោលដៅលើប្រទេសណាមួយ ហើយក៏មិនបង្កការគំរាមកំហែង ដល់ប្រទេសណា មួយនោះដែរ។ សហរដ្ឋអាមេរិកទៅវិញទេ គឺជាប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរ ដ៏ធំបំផុតនៅលើ ពិភពលោក…»៕
































