កម្ពុជា-សិង្ហបុរី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌


 (ប៉ារីស)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃកិច្ចប្រជុំមហាសន្និបាត លើក ទី៤១ របស់អង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ បានទទួលជួបពិភាក្សា ការងារជាមួយលោក ថុង អ៊ីដវីន (Edwin Tong) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហ បុរី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុង វិស័យវប្បធម៌នាពេលអនាគត។

ក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី បានបង្ហាញការរីករាយ ក្នុងការបំពេញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាពេលកន្លងមក។

រដ្ឋមន្ត្រីវប្បធម៌នៃប្រទេសទាំងពីរបានឯកភាពគ្នាកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយគ្នាឱ្យកាន់តែល្អតទៅមុខថែមទៀត៕