(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ ព្រមទាំង ទិសដៅ សម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយ កដ្ឋានពន្ធដារ ដោយមានការចូលរួមរបស់ លោក អគ្គ-នាយករង លោកប្រធាន-អនុប្រធាននាយ កដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធ ទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន បង្ហាញថា ក្នុងខែតុលា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រ មូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៤២,៦២ ប៊ីលានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែន ការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែ តុលា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៥០,៧១ ប៊ីលានរៀល (ប្រមាណជា ១២,៥២ លាន ដុល្លារអាមេរិក) ស្មើនឹង ៦,៤០%។
សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេល ដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៤៩៩,៥១ ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%៕

































