(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១អោយដឹងថា មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) របស់សហរដ្ឋអា មេរិក បាននិយាយថា មនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គួរតែទៅ ទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ក្នុងរយៈពេល ០៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងដែល អភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ឬ Moderna ដូសដំបូងរបស់ពួកគេ ឬរយៈពេល ០២ខែបន្ទាប់ពីការចាក់វ៉ាក់សាំង Johnson & Johnson ដោយសារព្រួយបារម្ភអំពីការឆ្លងរីករាល ដាលនៃវីរុសបំប្លែងថ្មី Omicron។
ការផ្ដលអនុសាសន៍ខាងលើនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានកើតឡើងបន្ទាប់ពី និយតករសុខាភិបាលអាមេរិកកាលពីសប្តាហ៍មុន បានពង្រីកសិទ្ធិ ទទួលបានការចាក់វ៉ាក់សាំងដូស ជំរុញដល់មនុស្សពេញវ័យគ្រប់រូប ដែលមានអាយុចាប់ពី ១៨ឆ្នាំទៅ ៤៩ឆ្នាំ។

នាយក CDC លោកស្រី រ៉ូជែល វ៉លែនស្គី (Rochelle Walensky) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា «ការលេចឡើងនាពេលថ្មីៗនេះនៃវីរុសបំប្លែងថ្មី Omicron បញ្ជាក់បន្ថែមអំពីសារៈសំ ខាន់នៃការចាក់វ៉ាក់សាំង ការចាក់វ៉ាក់សាំងដូសជំរុញ និងការការពារដែលត្រូវការ ដើម្បីប្រយុទ្ធប្រឆាំង នឹងវា»។
បើតាម CDC មនុស្សពេញវ័យប្រហែល ៤៧លាននាក់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ត្រូវបានលើកទឹកចិត្តឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន រីឯកុមារ និងក្មេងវ័យជំទង់ គួរតែត្រូវទទួលការចាក់វ៉ាក់សាំងផងដែរ ដើម្បីកាត់បន្ថយឱកាសនៃការឆ្លង ជាមួយនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ៕

































