ថៃមាន មនុស្ស ៤,៨៨៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថាក្រសួង សុខាភិបាលថៃ នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៨៨៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៣២៦នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,១២០,៧៥៨ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៨១៤នាក់ និងអ្នកជា សះស្បើយឡើងវិញ ២,០២៥,៧៥៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 សរុប ៩២.៩៣លានដូស ក្នុងនោះប្រជាជន ៤១.៣៦លាននាក់ (៥៩.១៤% នៃចំនួន ប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕