សម្តេចតេជោ ហ៊ុន សែន ពិសាបាយថ្ងៃត្រង់ក្នុងការិយាល័យនៅវិមានសន្តិភាព និងកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ

 (ភ្នំពេញ)៖ ដោយសារការងារមមាញឹកខ្លាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានពិសាបាយថ្ងៃត្រង់នៅក្នុងការិយាល័យ នាវិមានសន្តិ ភាព។ បន្ទាប់ពីពិសាបាយថ្ងៃត្រង់រួច ពេលនេះសម្តេចតេជោនាយករដ្ឋមន្ត្រីកំពុង ធ្វើដំណើរទៅ កាន់ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើន ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។

ការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុនេះ បន្ទាប់ពីនៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ និងបន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេស ឥណ្ឌូនេស៉ី ដោយផ្ទាល់នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃនេះបាយថ្ងៃត្រង់នៅ ការិយាល័យការងារ នៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារ មិនអាចត្រឡប់ទៅផ្ទះ វិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៉ី ដោយផ្ទាល់ និងបន្តទៅទៀត គឺចេញដំណើរតាម រថយន្តទៅខេត្តព្រះសីហនុ។

ពេលនេះកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធផលជាច្រើន ដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ ដឹកនាំប្រទេស គឺរវល់បែបនេះហើយ ពេលខ្លះរកពេលទទួលទានបាយមិនបានផង»