(គូឡាឡាំពួរ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃពុធ នេះបានទទួលបរាជ័យក្នុងការប្ដឹងឧទ្ធរណ៍ជំទាស់នឹង សាលក្រមផ្តន្ទាទោសរូបលោក ជុំវិញសំណុំ រឿងពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុន SRC International ដែលជាបុត្រសម្ព័ន្ធមួយនៃ មូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។
ចៅក្រម លោក អាប់ឌុល ការីម អាប់ឌុល ចាលីល (Abdul Karim Abdul Jalil) បានរក្សាទុកជា បានការដដែលនូវសាលក្រមសម្រេចដោយតុលាការ ជាន់ខ្ពស់ម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ ២០២០។ លោក ណាជីប ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំ និងពិន័យជាប្រាក់ ៤៩.៤ លានដុល្លារ ពីបទរំលោភអំណាច, ១០ឆ្នាំសម្រាប់បទរំលោភសេចក្ដី ទុកចិត្ត៣ករណីផ្សេងៗគ្នា និង១០ឆ្នាំទៀត សម្រាប់បទលាងលុយកខ្វក់ចំនួន ៣ករណីផ្សេងៗគ្នា។ រាល់ការផ្ដន្ទាទោសទាំងនេះ ត្រូវបានអនុវត្ត ក្នុងពេលជាមួយគ្នា៕

































