ថៃ មាន មនុស្ស ៦,៣៩៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

(បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថា ក្រសួងសុខា ភិបាលថៃ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៣៩៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៦៣៧នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៣៣១,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩៤១នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.២២លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវបានគេប៉ាន់ ប្រមាណថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១០.៦១លានដូស ក្នុងនោះប្រជាជន ៤៨.៣៨លាននាក់ (៦៩.១៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕