(តូក្យូ)៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់អោយដឹងថា ទិន្នន័យបានបង្ហាញនៅថ្ងៃ ព្រហស្បតិ៍ថា ការនាំចេញ និងនាំចូលរបស់ប្រទេសជប៉ុននៅ ខែធ្នូ ឆ្នាំ២០២១ បានកើនឡើងដល់ កម្រិតខ្ពស់បំផុតមិនធ្លាប់មានបើគិតជាតម្លៃប្រាក់យ៉េន ខណៈ ដែលបញ្ហាផ្គត់ផ្គង់បានធូរស្រាលនៅ ចុងឆ្នាំ២០២១ ក្នុងគ្រាដែលមានកំណើនតម្លៃ។
ទោះជាយ៉ាងណាកង្វះឧបករណ៍ពាក់កណ្តាលចម្លងដ៏រ៉ាំរ៉ៃនៅតែជាបញ្ហាឈឺក្បាលសម្រាប់ក្រុមហ៊ុនជប៉ុនដូចជាក្រុមហ៊ុនផលិតរថយន្ត Toyota ជាដើម ដែលបានកាត់បន្ថយទិសដៅផលិតកកម្មរយៈ ពេលខ្លីរបស់ខ្លួននៅសប្តាហ៍នេះខណៈដែលក៏មានភាពមិនប្រាដកប្រជាផងដែរជុំវិញវីរុសថ្មីអូមីក្រុង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ថា ការនាំចេញបានកើនឡើង ១៧,៥ភាគរយនៅខែធ្នូ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ដែលខ្ពស់ជាងការរំពឹងទុករបស់ក្រុមសេដ្ឋវិទូក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលថាមានកំណើន ១៦ភាគរយ ប៉ុន្តែស្ថិតនៅក្រោមកំណើន ២០,៥ភាគរយដែល សម្រេចបាននៅខែវិច្ឆិកា ឆ្នាំ២០២១។

បើគិតជាប្រាក់យ៉េន
ការនាំចេញបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ៧.៨៨១,៤ ប៊ីលានយ៉េន (៦៩ប៊ីលានដុល្លារ)
ហើយកានាំចូលបានកើនឡើងដល់ ៨.៤៦៣,៨ប៊ីលានយ៉េន
ដែលជាទំហំធំបំផុតគិតចាប់ពីមានការតាមដានទិន្នន័យចាប់ពីខែមករា ឆ្នាំ១៩៧៩មក។
កំណើននេះភាគច្រើនកើតឡើងដោយសារកំណើនអតិផរណាដែលជះឥទ្ធិពលដល់លំហូរនាំចេញ និងនាំចូល។ បើគិតជាតម្លៃ
ការនាំចេញដែកបានកើនឡើង ៧៥,១ភាគរយនៅខែធ្នូ ឆ្នាំ២០២១
ធៀបនឹងខែធ្នូឆ្នាំ២០២០ ប៉ុន្តែបើគិតជាបរិមាណវិញ ការនាំចេញបានកើនឡើងតែ ១០,២ភាគរយ ប៉ុណ្ណោះ ដែលបង្ហាញថា
ការកើនឡើងតម្លៃទំនិញបានជំរុញឱ្យទំនិញជប៉ុនដែលលក់នៅក្រៅ ប្រទេសឡើងថ្លៃ។ ការនាំចេញទៅកាន់ប្រទេសចិន
ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន បានកើនឡើង ១០,៨ភាគរយនៅខែធ្នូ
ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង
២២,១ភាគរយ ដោយការនាំចេញរថយន្តកើន ឡើងជាលើកដំបូងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០
ក្នុងរយៈពេល ៥ខែ ដោយមានកំណើន ១១,៩ភាគរយ។
ការនាំចូលបានកើនឡើង ៤១,១ភាគ
ដោយសារការចំណាយលើថ្លៃវត្ថុធាតិដើមកាន់តែខ្ពស់ និងការ ធ្លាក់ថ្លៃប្រាក់យ៉េន
ខណៈដែលមានការំពឹងទុកថានឹងមានកំណើនរហូតដល់ទៅ ៤២,៨ភាគរយ និង កំណើន
៤៣,៨ភាគរយនៅខែវិច្ឆិកា។ នេះ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
































