នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯក ឧត្តមបណ្ឌឹត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀប ចំវេទិកាទេសចរណ៍អាស៊ាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចតាមរយៈអ៊ូរប័រល្បឿនលឿន ទៅកាន់តំបន់តារាសាគរ ខេត្តកោះ កុង ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN TOURISM MINISTERS’ GOLF TOURNAMENT) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ ក្តៅពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

សូមជម្រាបថា កម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន គឺជាកម្មវិធីមួយក្នុង ចំណោមរបៀបវារៈកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ ២០២២ (ATF 2022)។ ក្រៅពីនេះ ក៏មានកម្មវិធីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទេសចរណ៍ អាស៊ានទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្ហាញ ពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕
































