ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៦៦នាក់ (ករណីនាំចូល១៦នាក់ និងសហ គមន៍៤៥០នាក់), ជាសះស្បើយ៣២៤នាក់ និងអ្នកស្លាប់៣នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៤៦៦នាក់ ក្នុងនោះករណីនាំ ចូលចំនួន១៦នាក់ និងឆ្លងក្នុងសហគមន៍៤៥០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣២៤នាក់ និងអ្នកស្លាប់៣នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៨,៥៩៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១២១,៨៧៧នាក់, ស្លាប់សរុបចំនួន៣,០២៦នាក់៕