រុស្ស៊ី ថាប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានបំផ្លាញ


 (ម៉ូស្គូ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងទ័ពរបស់ខ្លួន បានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារ ដែនអាកាសអ៊ុយក្រែន នៅក្នុងប្រតិបត្តិការយោធា ដាក់ចេញដោយលោក ពូទីន។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះ ថា «ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋានទ័ព អាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបាន បញ្ឈប់ដំណើរការ រីឯប្រព័ន្ធការពារដែនអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏ត្រូវបាន បំផ្លាញ ងដែរ»។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែល ក៏បានច្រានចោលផងដែរការអះអាងរបស់ យោធាអ៊ុយក្រែនដែលថាបានបាញ់ទម្លាក់យន្ដហោះចម្បាំង រុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយ គ្រឿង៕