(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធន ធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) សម្រាប់កម្ពុជា បានអនុញ្ញាតឲ្យ លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ (Chief Executive Officer-CEO) នៃលេខា ធិការដ្ឋាន MRC ជួបសំដែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធ ZOOM ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍លោកបណ្ឌិត Anoulak Kittikhoun ដែលត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងបានគូស បញ្ជាក់ដោយវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិធផលសំខាន់ៗ ដែល MRC សម្រេចបានមកទល់ពេល នេះ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និងការ អភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។
លោកបណ្ឌិត Anoulak Kittikhoun បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងបាន ជម្រាបអំពីការងារជាអាទិភាពសំខាន់ៗ ដែលត្រូវខិតខំបំពេញឲ្យបានប្រសើរក្នុងអាណត្តិការងារ របស់លោក និងការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ ការខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងដោយចីរភាព ក្នុងអាងទន្លេមេគង្គ។

បន្ទាប់ពីបានស្តាប់នូវការជម្រាបជូនអំពីការងារសំខាន់ៗ ដែលត្រូវអនុវត្តចំពោះមុខ និងការប្តេជ្ញាចិត្ត របស់លោកនាយកប្រតិបត្តិ MRCS រួចមក លោករដ្ឋមន្ត្រី និងបានសង្កត់ធ្ងន់អំពីសារសំខាន់ នៃកិច្ច សហប្រតិបត្តិការតំបន់ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ រួមមាន កំណើនប្រជាជន និងការ អភិវឌ្ឍ ការកើនឡើងនូវតម្រូវការទឹក ការប្រែប្រួលអាកាសធាតុនិងហានីភ័យ នៃភាពរាំងស្ងួត និង ទឹកជំនន់ជាដើម ដែលបាននិងកំពុងដាក់សម្ពាធមកលើធនធានធម្មជាតិក្នុងអាង ដែល ត្រូវបន្តយក ចិត្តទុកដាក់ពង្រឹង និងធ្វើកិច្ចសហការរួមគ្នាឲ្យបានកាន់តែប្រសើរក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ ព័ន្ធក្នុងអាងទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងដោយចីរភាព ដោយសម្រេចបាននូវវិបុល ភាពរួមគ្នា។

ឯកឧត្តម រដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដែលត្រូវយកចិត្តទុកដាក់ និងបានជូន ពរលោកនាយប្រតិបត្តិ ឲ្យទទួលបានជោគជ័យសម្រាប់មុខដំណែងថ្មីនេះ ដើម្បីនាំមកនូវសមិទ្ធ ផលសំខាន់ៗបន្ថែមទៀត ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ MRC។
លោកនាយកប្រតិបត្តិ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី និងបាន កត់ត្រានូវរាល់មតិយោបល់ក៏ដូចជាអនុសាសន៍ផ្តាំផ្ញើក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការតំបន់ និងការអនុវត្តការងារ ក្នុងគោលដៅរួមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអាង ទន្លេមេគង្គ៕

































