(អាន់តាលីយ៉ា)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្រ្តីការទេសរុស្ស៊ីលោក សឺហ្គី ឡារ៉ូវ (Sergey Larov) នឹងចូល រួមវេទិកាការទូតមួយ ដែលរៀបចំឡើងក្នុងទីក្រុង អាន់តាលីយ៉ា (Antalya) នៃប្រទេសតួគី នាថ្ងៃ ព្រហស្បតិ៍នេះ ហើយលោកនឹងត្រូវជួបជាមួយសមភាគីអ៊ុយក្រែនគឺលោកឌីមីទ្រី គូឡេបា (Dmitry Kuleba) ដែលជំនួបនោះ ក៏នឹងមានវត្តមានរបស់រដ្ឋមន្រ្តីការទេសតួគី លោក ម៉េវលូត ខាវូស៊ុគហ្គ្លូ (Mevlut Cavusoglu) ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zhakharova) បាននិយាថា លោក ឡារ៉ូវ នឹងថ្លែងសុន្ទកថា ស្តីពីស្ថានភាពបច្ចុប្បន្ននៅ លើពិភពលោក ក៏ដូចជាគោលជំហររបស់រុស្ស៊ី ស្តីពីបញ្ហាតំបន់និងអន្តរជាតិ នាពេលអនាគត ក្នុង សម័យប្រជុំពិសេសនៃវេទិកានេះ។

កិច្ចប្រជុំដែលបានគ្រោងទុករវាងលោកឡារ៉ូវ និង លោក គូឡេបា នឹងក្លាយជាជំនួបរវាងមន្ត្រីជាន់ ខ្ពស់លើកដំបូង សម្រាប់ភាគីទាំងពីរ គិតចាប់តាំងពីការបើកប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
































