(ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន អះអាងថា នៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់ឡើយ ហើយការ បង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេស ណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារ ឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ សសម្តេចពិជ័យ សេនា ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា៖ «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះ ឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានា បានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុង មាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធ ភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើស ប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)»។

ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិម ប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុង ប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយ របស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។
ក្នុងពិធីដដែលនេះ សម្តេចពិជ័យសេនា បានបដិសេធជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅ ក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះឡើយ។
បើតាម លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, កិច្ចសហប្រតិបត្តិការយោធាចិន និង កម្ពុជា ជាសរសទ្រូងដ៏រឹងមាំនចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ សមស្របទៅនឹងផល ប្រយោជន៍មូលដ្ឋាននៃប្រទេស និងប្រជាជនប្រទេសទាំងពីរ។ គំរោងទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយប្រទេសចិន ជាសមិទ្ធផលឈរលើមូល ដា្ឋនគោរពគា្នទៅវិញទៅមកនិងពិភាក្សាស្មើមុខស្មើមាត់រវាងចិន និងកម្ពុជា សមស្របនឹងច្បាប់ផ្ទៃ ក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងក្រមប្រតិបត្តិអន្តរជាតិ។

លោកបានបញ្ជាក់ថា «ប្រទេសខ្លះឃោសនាបំបាំង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និង ប្រាស្រ័យទាក់ទងគា្នប្រក្រតីរវាងចិននិងកម្ពុជា យកលេសសិទ្ធិប្រជាធិបតេយ្យដាក់ទណ្ឌកម្មឯកតោ ភាគីស្រេចតែអំពើចិត្ត ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លីន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កម្ពុជាយ៉ាងកំរោល .. យើងខ្ញុំប្រឆាំងជាដាច់ខាត់ចំពោះអំពើទាំងអស់នេះ»។
ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសថា «ការអភិវឌ្ឍសមត្ថភាពកងយោធពលខេម រភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្តធ្វើ ឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយ ជោគជ័យដូចជា៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះ មហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម»។

បន្ថែមពីនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កម្ពុជាបានទទួលជំនួយឥតសំណងពី ប្រទេសជាមិត្ត ដូចជាសម្ភារៈសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្ននេះ កំពុងតែធ្វើការហ្វឹកហ្វឺន ជំនាញបញ្ហា បច្ចេកទេស និងប្រើប្រាស់។ នៅពេលអនាគត កម្ពុជានឹងបន្តទទួលជំនួយឥតសំណង ពីប្រទេសជាមិត្ត និងទិញសម្ភារៈ សឹកធុនធ្ងន់ និងទំនើបពីប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាព យោធារបស់ខ្លួន ស្របតាមមាត្រា៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងច្បាស់ថា៖
* ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្ស សម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេស ដទៃទៀតទាំងអស់នៅលើសកលលោក។

* ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃ ប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់ បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
* ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិន ស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
* ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយ ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្រប-ខ័ ណ្ឌនៃ សំណូមពររបស់អង្គការសហប្រជាជាតិ។
* ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានា សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស៕


































