សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,១២០» ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (សិង្ហបុរី)៖ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ គឺក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៣,១២០ករណី និងមិនមានករណីស្លាប់ថ្មីទេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។

ក្នុងចំណោមករណីឆ្លងខាងលើ មាន២៨៩ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុង ស្រុកទាំងអស់។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៣៥៥,៨០១ករណី ក្នុងនោះស្លាប់ ១,៤០១នាក់៕