អ៊ុយក្រែន និងរុស្ស៉ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកច្រកនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ

 (កៀវ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា តួកគី និងអង្គការសហប្រជាជាតិបាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹងចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងមួយនៅថ្ងៃសុក្រ ទី២២ ខែកក្កដានេះ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយ ក្រែនឡើងវិញ សម្រាប់ការនាំចេញស្បៀងអាហារ ដោយបង្ហាញក្តីសង្ឃឹមថា វិបត្តិស្បៀង អាហារអន្តរជាតិដែលបង្កឡើង ដោយការឈ្លានពានរបស់រុស្ស៊ីអាចត្រូវបានបន្ធូរបន្ថយ។

ភាគីទាំងពីរបាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំ បំផុតរបស់ពិភពលោក បានបញ្ជូនរដ្ឋមន្ត្រីការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធរៀងៗខ្លួនទៅកាន់ទី ក្រុងអ៊ីស្តង់ប៊ុល ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅម៉ោង៩៖៣០យប់ ម៉ោងនៅប្រទេសសិង្ហបុរី។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រំពឹងថា នឹងសហការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនេះ ហើយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងចូល រួមផងដែរ។ ទោះជាយ៉ាងណា ការប្រយុទ្ធគ្នាបាន និងកំពុងបន្តមិនឈប់ឈរនៅភាគខាងកើត អ៊ុយក្រែន ដោយបង្ហាញពីអរិភាព និងការមិនទុកចិត្តដែលចាក់ឫសយ៉ាងជ្រៅ។ ទីប្រឹក្សាប្រធានាធិបតីទីក្រុងកៀវបាននិយាយថា អ៊ុយក្រែននឹងមិនចុះហត្ថលេខាលើឯកសារណា មួយជាមួយរុស្ស៊ីទេប៉ុន្តែគ្រាន់តែចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្របគ្នាលើការនាំចេញគ្រាប់ធញ្ញជាតិជាមួយអង្គការសហប្រជាជាតិប៉ុណ្ណោះ៕