សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យអ្នកពាក់ព័ន្ធបន្តបំពេញភារកិច្ចឱ្យបានល្អ នៅពេលរៀបចំកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្រៅផ្លូវការខាងមុខ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញ ដល់អនុគណៈកម្មការ ក្រុមការងារ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមបំពេញតួនាទី ភារកិច្ចឱ្យបានល្អ ដែលនៅពេលខាងមុននេះ នឹងមានរៀបចំកិច្ចប្រជុំចំនួន ៤ទៀត ក្នុងនោះកិច្ចប្រជុំ សំខាន់ គឺមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្រៅផ្លូវការ ដែលយើងត្រូវរៀបចំឱ្យជោគជ័យ តាមរបៀបវារៈដែលបានគ្រោងទុក។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវការកោតសរសើរ និងអំណរអរគុណចំពោះ អនុ គណៈកម្មការ ក្រុមការងារ និងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសនាយកដ្ឋានអាស៊ាន ដែលបានខិត ខំពុះពារក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ឆ្នាំ២០២២។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចបានបើកកិច្ចប្រជុំដកបទពិសោធន៍លើការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដោយ មានអញ្ជើញចូលរួមផងដែរពីសំណាក់រដ្ឋលេខាធិការ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) និងអគ្គនាយក អគ្គនាយកដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្តីការ ក្រសួងការពារជាតិ។

នៅក្នុងឱកាសនោះ អង្គប្រជុំបានតាមដានស្តាប់នូវរបាយការណ៍បូកសរុបរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស និងជាប្រធានអនុគណៈកម្មការ រៀបចំខ្លឹមសារ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ រួចមក សម្តេច ពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ៦ខែកន្លងមកនេះ ក្រសួងការពារជាតិ និងខ.ភ.ម មាន ការងារជាច្រើន ដែលត្រូវបំពេញ និងទទួលបានជោគជ័យគួរជាទីមោទនៈ ក្រោយពីមានការថម ថយនូវបញ្ហាការរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើក ទី១៦ ឆ្នាំ២០២២ ដោយផ្ទាល់ ដែលកន្លងមកនេះនៅបណ្តាប្រទេសនានា ការរៀបចំកិច្ចប្រជុំធ្វើ ឡើងត្រឹមតែតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។

សម្តេចពិជ័យសេនា បានបន្តថា ថ្ងៃនេះ មានរយៈពេល១ខែហើយ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ប្រធានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ឆ្នាំ២០២២ កាលពីខែ មិថុនាកន្លងមក ចំពេលដែលស្ថានភាពសលកលោក និងតំបន់មានបញ្ហាស្មុគស្មាញបំផុត ជាក់ស្តែង បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនជាដើម៕