សិង្ហបុរីបន្តរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៨,៩៨៣ករណី» និងស្លាប់ ០២នាក់ក្នុងរបាយការណ៍ថ្ងៃ សុក្រនេះ


 (សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៨,៩៨៣នាក់ និងស្លាប់ ២នាក់ទៀតក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន៣៤៨ករណី ក្រៅពីនោះជាករណី ឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៦៤៥,០៩២ករណី ក្នុងនោះស្លាប់ ១,៤៦៨នាក់៕