សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអបអរសាទរចំពោះវឌ្ឍន ភាព១០ ឆ្នាំនៃក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុនដែលបានរួមចំណែកផ្តល់ការងារដល់ កម្មករជាច្រើន ពិសេសចូលរួមចំណែក ដល់ការរីកចម្រើនរបស់កម្ពុជា។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ នាយកប្រតិបត្តិក្រុមហ៊ុន Minebea លោក យ៉ូស៊ីហ៊ីសា កែនុម៉ា បាន បញ្ជាក់ថា វឌ្ឍនភាពនៃក្រុមហ៊ុន Minebea រហូតមកដល់ពេល នេះក្រុមហ៊ុនបានប្រតិបត្តិការនៅ កម្ពុជា រយៈពេល ១០ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ឱ្យនាយកប្រតិបត្តិក្រុម ហ៊ុនមីនីបៀ ជួបសម្តែងការគួរសម
លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ ក្រុមហ៊ុន នៅកម្ពុជា។

លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លង
មក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូ ទាំងពិភពលោក ដែលមាន ៩៥កន្លែង។ លោក កៃនូម៉ា បានឲ្យដឹងថា ក្រុម ហ៊ុនរបស់លោក គឺយក ចិត្តទុកដាក់ខ្លាំងទៅលើគុណ ភាពតម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅ ទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។ លោក កៃនូម៉ា បានបន្ថែមថា រោងចក្រ របស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី ១០០% នៅ កម្ពុជា និងបាននាំចេញទៅ លើទីផ្សារទូទាំង ពិភព លោក។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួន១៨.៨៨០អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយ ភាយឧស្ម័ន កាបូនិចផង ព្រម ទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១ លានដុល្លារក្នុង ១ឆ្នាំផង។

លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង អស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ ក្រុមហ៊ុនឲ្យ រួចផុតពីការរាត ត្បាត ពីជំងឺកូវីដ-១៩។ ក្នុងចំណោមកម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ covid-19 ដោយរោងចក្ររបស់លោក នៅបន្តដំណើរការជារៀង រហូត ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ ។ លោកកៃនូម៉ា បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុង ពិធីខួបទី ១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកកៃនូម៉ា ដែលបានរាយការណ៍ អំពីវឌ្ឍន ភាពរបស់ក្រុមហ៊ុន រយៈពេល១០ឆ្នាំកន្លងមក ហើយបានសម្ដែងនូវការរីករាយនិងសាទរ ជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ ពង្រីកសកម្មភាព របស់ខ្លួន ជាបន្តបន្ទាប់។.សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ដល់លោកកៃនូម៉ា ដែលបាន ចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ19 ហើយសម្តេចតេជោ ក៏បានទទួលយកការអញ្ជើញ ជាអធិបតី ក្នុងពិធីខួប ១០ ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា។ សម្ដេចតេជោ បានរំឭកអំពីប្រវត្តិ ក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេល នោះ សម្ដេចតេជោ បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និង ត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជាមានជំនឿចិត្តចំពោះកម្ពុជា ៕
































