(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន ធ្វើការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ធាក់វ៉ៃប្លន់យកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ។ នេះបើតាមលោកឡាក់ ម៉េងធី ស្នងការរងបានបញ្ជាក់ប្រាប់អោយដឹង។

លោកបានរៀបរាប់ដំណើររឿងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល។ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ (១.ឈ្មោះ បុរី គឹមហំ ហៅ ហុង ២.ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និង ៣.មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជន សង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ភ្លាមនោះជន រងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែរនោះរត់ជួយដេញចាប់ឃាត់ខ្លួន បានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេច ខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន រីឯជនសង្ស័យ ម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបនិងឃាត់ ខ្លួនជនសង្ស័យ០៣នាក់បន្ថែមទៀត។
លោកបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិង បក្ខពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ (នៅស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ )។
លោកបន្តថា សកម្មភាពចុងក្រោយធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែក គយ និងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះ ទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចតទៅ៖
១៖ ឈ្មោះ បុរី គឹមហំ ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក
រយៈពេល០២ឆ្នាំ ពីបទៈ លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីឆ្នាំ២០១៨)
២៖ ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ ហៅ ជុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរ មានទីលំនៅភូមិព្រែកសំរោង
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល
៣៖ ឈ្មោះ ខុន សឹងហាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់
ស្រុកស្អាង ខេត្តកណ្ដាល
៤៖ ឈ្មោះ នី សុខឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចុងកោះតូច ឃុំតាលន់
ស្រុកស្អាង ខេត្តកណ្ដាល
៥៖ ឈ្មោះ ធឿន លីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង
ខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងចាប់យកបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី៕































