(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសប្រធានសភាតំណាងរាស្ត្រ អាមេរិក លោក ណាន់ស៊ី ផេឡូស៊ី ដែលបានបង្ហាញការគាំទ្រដល់ ការកំញើញប្រឆាំងនឹងទីក្រុងព្យុងយ៉ាង កំលុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះ។

លោកស្រី ផេឡូស៊ី និងសមភាគីកូរ៉េខាងត្បូងរបស់លោកស្រី គឺប្រធានសភាជាតិ លោក គីម ជីន ព្យូ (Kim Jin-pyo) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក៏បានសន្យាដែរថានឹងសម្រេចឱ្យបាននូវការ រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ជុំវិញបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថាការកត់សម្គាល់របស់លោកស្រី ផេឡូស៊ី ជាផ្នែកមួយនៃការបង្កភាពតាននឹងរបស់ សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ និងជាការបញ្ជាក់យ៉ាង ច្បាស់ពីនយោបាយអរិភាពរបស់សហរដ្ឋ អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះការរត់ប្រណំាង អាវុធ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី ផេឡូស៊ី ជាមនុស្សបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់…ហើយ សហរដ្ឋអាមេរិកនឹងត្រូវតប ស្នងមកវិញ ចំពោះភាពចលាចលដែលបង្កឡើងដោយទស្សនកិច្ចរបស់លោកស្រី (ផេឡូស៊ី)»។
សូមបញ្ជាក់ថា កូរ៉េខាងជើង បច្ចុប្បន្នត្រូវបានក្រុមអ្នកជំនាញជាច្រើនជឿជាក់ថាកំពុងត្រៀមរៀប ចំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក៕
































