រុស្ស៊ីកាត់បន្ថយទំហំសមយុទ្ធយោធារួមគ្នា ជាមួយចិននៅចុងបូព៌ា ខណៈដែលខ្លួនកំពុងជាប់ ដៃនៅអ៊ុយក្រែននៅឡើយ


 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា សមយុទ្ធយោធារុស្ស៊ីនៅតំបន់ចុងបូព៌ាក្នុងសប្តាហ៍នេះ នឹងប្រព្រឹត្តទៅក្នុង ទ្រង់ទ្រាយតូចជាង ពេលដែលពួកគេបានធ្វើលើកចុងក្រោយក្នុងឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពី ភាពតានតឹងលើកងកម្លាំងរបស់ទីក្រុងមូស្គូ ខណៈដែលពួកគេតស៊ូដើម្បីឆ្ពោះទៅមុខ នៅសមរភូមិ ភាគខាងកើតអ៊ុយក្រែន។

ដោយប្រកាសពីសមយុទ្ធយោធាវូស្តុកឆ្នាំ២០២២ (Vostok 2022) ដែលចិននឹងចូលរួមផងដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីខែមុនថា សមត្ថភាពរបស់ខ្លួនក្នុងការរៀបចំសម យុទ្ធបែបនេះ គឺមិនប៉ះពាល់ដល់អ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុង អ៊ុយក្រែននោះទេ។

ក្រសួងការពារជាតិបាននិយាយថា យន្តហោះយោធាចំនួន ១៤០គ្រឿង និងឧបករណ៍យោធាជាង ៥,០០០គ្រឿងនឹងត្រូវដាក់ពង្រាយ ពោលគឺមានចំនួនតិចជាងសមយុទ្ធកាលពីឆ្នាំ២០១៨ ដែល កាលនោះមានយន្តហោះចម្បាំងរហូតដល់ចំនួន ១,០០០គ្រឿង និងរថក្រោះចំនួន៣៦,០០០ គ្រឿង។

លោក Konrad Muzyka នាយកទីប្រឹក្សាយោធា Rochan ដែលមានមូលដ្ឋាននៅក្នុងប្រទេស ប៉ូឡូញបាននិយាយថា «នេះនឹងក្លាយជាសមយុទ្ធកម្រិតយុទ្ធសាស្ត្រតូចបំផុត ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ដោយសារតែសក្តានុពល នៃកងកម្លាំងជើងគោកទាំងមូល ត្រូវបានចូលរួមនៅក្នុង ប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន៕