លោក ពូទីន រំពឹងថាស្ថានការណ៍សង្រ្គាមរបស់រុស្ស៉ី នឹងមានស្ថិរភាព

 (កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយរំពឹងថាស្ថាន ការណ៍នឹងមានស្ថិរភាព នៅក្នុងតំបន់ដែលរុស្ស៉ីទើបតែកាត់យក ពីអ៊ុយក្រែនដោយខុសច្បាប់ ខណៈ កងទ័ពអ៊ុយក្រែន នៅតែបន្តភាពជឿនលឿនទៅមុខ ដោយវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទីក្រុង និងភូមិ សំខាន់ៗជាច្រើន នៅភាគខាងត្បូង និងខាងកើតនៃប្រទេស។

ថ្លែងទៅកាន់ក្រុមគ្រូបង្រៀនរុស្ស៉ី នៅក្នុងសុន្ទរកថាជាវីដេអូមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ថា «យើងកំពុងធ្វើការជាមួយការរំពឹងថាស្ថាន ការណ៍នៅក្នុងទឹកដីថ្មីៗនឹងមានស្ថិរភាព»។ បន្ថែមពីលើនេះ លោក ពូទីនបញ្ជាឱ្យ កងទ័ពរបស់ លោកគ្រប់គ្រងទាំងស្រុងលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន នៅក្នុងតំបន់ហ្សាប៉ូរីស ហ្ស៉ីយ៉ា ដែលរុស្ស៉ីកំពុងគ្រប់គ្រង ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធដដែលនោះដែរ លោក ពូទីន បានចុះហត្ថលេខាជាផ្លូវការហើយលើការ បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ក្នុងនោះរួម មានខឺសុន ហ្សាប៉ូរីសហ្ស៉ីយ៉ា ដូណេត និងលូហាន ជាឧបសម្ព័ន្ធរបស់រុស្ស៉ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា រុស្ស៉ី នឹងដណ្ដើមយកទឹកដីដែលអ៊ុយក្រែន ទើបតែវាយយកមកវិញ ជាមួយការសន្យាដែរថាទឹក ដីទាំង នោះនឹងក្លាយជារបស់រុស្ស៉ី ជារៀងរហូត គ្មានថ្ងៃប្រគល់ឱ្យវិញនោះទេ។ ចំណែកឯ សហភាព អឺរ៉ុបក៏បានយល់ព្រមទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៉ីផងដែរ៕