ម៉ាឡេស៊ីបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញមាន់រស់

(កូឡាឡាំពួរ)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ីនឹងបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញសត្វមាន់រស់ចាប់ពីថ្ងៃទី១១ ខែតុលាទៅ ដោយបន្តការនាំចេញមាន់ចំនួន១,៨លានក្បាលក្នុងមួយខែបន្ទាប់ពីការហាមឃាត់បានបន្ធូរបន្ថយកង្វះផ្គត់ផ្គង់ក្នុងស្រុក។

ម៉ាឡេស៊ីផ្គត់ផ្គង់មាន់រស់ជាចម្បងទៅប្រទេសជិតខាងសិង្ហបុរី និងថៃ។ ប្រទេសនេះបានបញ្ឈប់ការនាំចេញក្នុងខែមិថុនារហូតដល់ការផលិតនិងតម្លៃមានស្ថិរភាព បន្ទាប់ពី កង្វះចំណីពិភពលោកកើតមានកាន់តែធ្ងន់ធ្ងរឡើងដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានរំខាន ដល់ផលិតកម្ម។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧស្សាហកម្មម្ហូបអាហារម៉ាឡេស៊ី លោក Ronald Kiandee បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតបន្តឹងលើការចិញ្ចឹមមាន់រស់នឹងត្រូវ បានបន្ធូរបន្ថយជាដំណាក់កាល ដោយចាប់ផ្តើមពីចំនួនពាក់កណ្តាលនៃការនាំចេញមាន់ចំនួន ៣,៦ លានក្បាលក្នុងមួយ់ខែ។

ទោះយ៉ាងណាក៏ដោយ ការហាមប្រាមលើការនាំចេញមាន់ទាំងមូល មាន់កាប់រួច និងកូនមាន់អាយុ មួយថ្ងៃនៅតែមានជាធរមានដដែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕