សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៨,៧៥២ករណី និងស្លាប់០៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៨,៧៥២ករណី និងមាន ករណីស្លាប់ថ្មីចំនួន ៣នាក់បន្ថែមទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ៣៣៣ករណី ក្រៅពីនោះជាករណី ឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,០៣៧,៩៤៧ករណី ដែលក្នុងនោះស្លាប់១,៦៥៤៕