(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ អង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់ចំពោះអព្យា ក្រឹតភាពរបស់ប្រទេសអ៉ីស្រាអែល នៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយនិយាយថាការសម្រេចចិត្តនៃ មេដឹកនាំអ៉ីស្រាអែល ក្នុងការមិនគាំទ្រផ្តល់អាវុធដល់ទីក្រុងកៀវ គឺជាការលើកទឹកចិត្តដល់ភាព ជាដៃគូយោធារបស់រុស្ស៉ី និងអ៊ីរ៉ង់។

ថ្លែងទៅកាន់សន្និសីទមួយដែលរៀបចំដោយកាសែត Haaretz របស់អ៉ីស្រាអែល នៅថ្ងៃចន្ទសប្តាហ៍ នេះ លោក ហ្សេលេនស្គី បានលើកឡើងម្តងទៀតនូវសំណើរដែលទីក្រុងកៀវ បានដាក់ទៅកាន់ អ៊ីស្រាអែល ដើម្បីស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល Iron Dome មករារាំងការវាយប្រហាររបស់រុស្ស៊ី។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក បែននី ហ្គាន់ស៍ (Benny Gantz) បានប្រាប់រដ្ឋមន្រ្តីការ ពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksiy Reznikov) ថា អ៊ីស្រាអែលនឹងមិនផ្តល់ ប្រព័ន្ធសព្វាវុធដល់អ៊ុយក្រែននោះទេ។
លោក ហ្សេលេនស្គី បាននិយាយថាការសម្រេចចិត្ត «មិនរំខាន» រុស្ស៊ីដោយការជួយអ៊ុយក្រែនក្នុង ផ្នែកយោធា បានជំរុញឱ្យមានភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់។ លោកបន្តថា សម្ព័ន្ធ ភាពនេះហាក់បីដូចជាវាត្រូវបានអនុម័ត តាំងពីយូរណាស់មកហើយ គឺចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលដែលរុស្ស៊ីចាប់ផ្តើមការបំពានរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន៕































