កោះកុង÷ នៅវិទ្យាល័យ ចំណេះទូទៅ បច្ចេកទេស តេជោសែនកោះកុង បានរៀបចំពិធីបើកពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃសិស្ស ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រីអភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះ និងដឹងគុណជានិច្ចចំពោះការលះ បង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី របស់លោកគ្រូ អ្នកគ្រូគ្រប់រូប និងគ្រប់ជំនាន់ នៃព្រះរាជាណាចក្រកម្ពុជា និងនិយាយដោយឡែក ក្នុងខេត្តកោះកុង ដែលបានពុះពារគ្រប់ឧបសគ្គ បង្ហាត់ បង្រៀនកូនខ្មែរគ្រប់រូបឱ្យទទួលបាននូវ ចំណេះដឹង និងជាធនធាន ក្នុងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹង ប្រែង និងកិច្ចសហការគ្នា រវាងគណៈគ្រប់ គ្រងសាលារៀន លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការផ្តល់សេវាអប់រំ តាមគ្រប់រូបភាពដល់ក្មួយៗសិស្សានុសិស្ស។ ផ្ទុយស្រឡះពីមតិអវិជ្ជ មានមួយចំនួនដែលបានលើកឡើងថា « ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពេទ្យសម្រុក គ្រូសម្រាក» លោក គ្រូ អ្នកគ្រូយើង បានធ្វើកិច្ចការទ្វេដង ក្រៅ ពីគិតគូរដល់កត្តាសុខភាពដោយខិតខំការពារខ្លួនពីជំងឺកូវីដ-១៩ ឆ្លងកាត់បទ ពិសោធន៍ជាច្រើន រិះរកគ្រប់មធ្យោបាយ គ្រប់រូបភាព ដូចជាការស្វែងរកវិធីសាស្រ្ត បង្រៀន សកម្មភាពបង្រៀន ដើម្បីជួយសម្រួលដល់ការរៀនសូត្ររបស់សិស្ស និងទំនាក់ទំនងជាមួយសិស្ស មាតាបិតា អា ណាព្យាបាលសិស្ស តាមរូបភាពជាការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ ការរៀន និងបង្រៀនតាមបណ្ដុំតូចៗ ការបែងចែក និងកែសន្លឹកកិច្ចការ និងការផលិតជាវីដេអូបង្រៀនខ្លីៗជា ដើម។ កត្តាទាំងនេះពុំរាប់បញ្ចូលនូវការលំបាកផ្សេងៗទៀតដែលលោកគ្រូ អ្នកគ្រូបានជួបប្រទះ ដូចជាការប៉ះពាល់លើកត្តាសេដ្ឋកិច្ចគ្រួសារ និងការទទួលរងនូវការថប់ អារម្មណ៍ ឬជំងឺផ្សេងៗ ក្នុងការផ្តល់សេវាអប់រំជូនដល់កូនចៅប្រជាពលរដ្ឋ។

លោកស្រីអភិបារងខេត្ត មានប្រសាសន៍ថា ការប្រារព្ធពិធីពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃសិស្សានុសិស្សនាថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់ ជាឱកាស និងជាជំហានថ្មីមួយសម្រាប់ក្មួយៗសិស្សានុសិស្សបង្ហាញសមត្ថភាពជូនដល់ លោក លោក ស្រី ជាមាតាបិតា អាណាព្យាបាលបានឃើញ និងយល់ច្បាស់ថាកូនចៅពួកគាត់ ដែលបានមកទទួលយកសេវាអប់រំ នៅតាមគ្រឹះ ស្ថានសិក្សា ក្រៅពីទទួលបានចំណេះដឹងពួកគាត់ក៏ទទួលបានសមត្ថភាពបំណិនសម្ដែងសិល្បៈ ការធ្វើម្ហូប និងសមិទ្ធផលឧបករណ៍លម្អ ឬសម្ភារប្រើប្រាស់ ដែលផលិតចេញពីវត្ថុធាតុដើមក្នុងតំបន់រស់នៅរបស់ពួកគាត់ និងវត្ថុដែលភាគច្រើនយល់ ថាគ្មានប្រយោជន៍មកច្នៃឱ្យមានប្រយោជ ន៍ ដែលជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ក្មួយៗ សិស្សានុសិស្សផ្ទាល់ ហើយវាបានឆ្លើយតបទៅនឹងសម្បទាទាំងបី គឺ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្ប ទា។ សមិទ្ធផលទាំងនេះបានកើតចេញពីការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងកិច្ចគាំទ្រពីមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។ ជាក់ស្ដែងណាស់ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា គ្រូ បង្រៀន គឺជាក្បាលម៉ាស៊ីនប្រព័ន្ធអប់រំរបគ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។ តួនាទី និងប្រសិទ្ធភាពក្នុងការបំពេញ ការងាររបស់គ្រូបង្រៀន ពិតជាមានសារ សំខាន់ខ្លាំងណាស់ ដើម្បីឱ្យសិស្សានុសិ ស្សទទួលបាននូវសេវាអប់រំគ្រប់កាលៈ ទេសៈប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។ គ្រូបង្រៀនក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងកំណត់អនាគតអ្នកសិក្សាគ្រប់រូប។ ដូចនេះយើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការរៀន និងបង្រៀនលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចបាន អនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា។

ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្តថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុង នាមនាងខ្ញុំផ្ទាល់ សូមគោរព ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត និងដឹងគុណជានិច្ចចំពោះប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ក្រោមម្លប់អង្គព្រះមហា ក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស ត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព ស្ថេរភាពពេញលេញ ដែលតែងតែផ្ដល់ឱកាស គាំទ្រ និងគិតគូរជា ចម្បងដល់វិស័យអប់រំ សុខុមាលភាពបុគ្គ លិកអប់រំ សិស្សានុសិស្សជារៀងរហូតមក
ជាពិសេសការសម្រេចដ៏ខ្ពង់ខ្ពស់ឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្មួយៗ សិស្សានុសិស្ស បុគ្គ លិកអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីកិច្ចសន្យាបម្រើការនៅតាមគ្រឹះស្ថានសិក្សា។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ បានផ្ដល់លទ្ធភាពដល់គ្រឹះស្ថានសិក្សាអាចបើកដំណើរការឡើងវិញប្រកបដោយសុវត្ថិភាពមកដល់សព្វថ្ងៃនេះ៕ ដោយ ញុឹប សន

































