សម្ដេចតេជោ ហ៊ុន សែន៖ RCEP ជាយន្ដការដ៏សំខាន់ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងរក្សានូវស្មារតីសហប្រតិបត្តិការរួម ខណៈពិភពលោកកំពុងមានហានិភ័យស្រួចស្រាល នៃភាព តានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាសិប-RCEP ជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជ កម្ម សេរីពហុភាគី និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា ខណៈពិភពលោកកំពុងមានហា និភ័យស្រួចស្រាល នៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយ ក្រែន។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបាន ហ៊ុមដោយហានិភ័យស្រួចស្រាល ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិ សាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យានានា។

ក្នុងឱកាសអញ្ជើញបើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP = Regional Comprehensive Economic Partnership) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បញ្ហាទាំងអស់ នេះ កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបាន ហ៊ុមដោយហានិភ័យស្រួចស្រាល់ ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិ សាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណ បាននិងអាចបង្កើតជាភាព ស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម។

និន្នាការពហុប៉ូល ការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍ និងការប្រែប្រួលនៃតុល្យភាពអំណាច សកល និងតំបន់ ព្រមទាំងការកើនឡើងនូវនិន្នាការគាំពារនិយម ក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ ចរន្តសកលភាវូបនីយកម្ម និងពហុភាគីនិយមផ្អែកលើវិធានច្បាប់ផងដែរ។

ក្នុងបរិបទនេះ អាសិបជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្ត ឥតងាកររបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវ បញ្ហាប្រឈមធំៗ ដូចជាការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលូបនីយកម្ម ការកាត់បន្ថយ ផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការ សកលភាវូបនីយកម្ម និងការគាំពារនិយមនេះម្យ៉ាង និងម្យ៉ាងទៀត អាសិបក៏មានតួនាទីសំខាន់ក្នុង ការចូលរួមចំណែកក្នុងការរក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់ តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ៕