គិតត្រឹមព្រឹកថ្ងៃ១១ ខែវិច្ឆិកានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៥.០លាននាក់ និងស្លាប់ជាង៣៦.១ម៉ឺននាក់

(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុង ប្រទេសសមាជិកអាស៊ានទាំងអស់ បានកើន ឡើងដល់ជាង៣៥.០លាននាក់ហើយ ក្នុងនោះអាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,១ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពី ម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៥០៧,៥៤០នាក់ (ស្លាប់ ៤៣,១៦៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៥៤៤,២០១នាក់ (ស្លាប់ ១៥៨,៩៨៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩៤០,៤៥៦នាក់ (ស្លាប់ ៣៦,៥២២នាក់)
* ថៃ ឆ្លងចំនួន ៤,៦៩៥,២០៧នាក់ (ស្លាប់ ៣២,៩៩៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០១២,៨៦៨នាក់ (ស្លាប់ ៦៤,៣២២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,១៣៤,៣១៩នាក់ (ស្លាប់ ១,៦៩៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣២,៥២២នាក់ (ស្លាប់ ១៩,៤៨៦នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,៣៣៥នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩៩៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕