អាល្លឺម៉ង់ប្រកាសផ្តល់ជំនួយជាង ១ពាន់លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន


 (ប៊ែកឡាំង)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ឯកសារបានបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់បានកំណត់ថវិកាបន្ថែមចំនួន ០១ពាន់លានអឺរ៉ូ (១.៣ ពាន់លានដុល្លារអាមេរិក) ពីថវិកាជាតិឆ្នាំ២០២៣របស់ខ្លួន ដើម្បីគាំទ្រដល់ ប្រទេសអ៊ុយក្រែន សម្រាប់ការពារប្រឆាំងនឹង ការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ី និងការ ប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម។

ការផ្តល់ជំនួយបន្ថែមនេះ​ កើតឡើងចំពេលមានការជជែកវែកញែកអំពីថា តើអាល្លឺម៉ង់គួរតែបង្កើន ជំនួយយោធាដល់អ៊ុយក្រែន ដែលបាននិយាយថាខ្លួនត្រូវការអាវុធសមរភូមិវាយលុក រួមទាំងរថ ក្រោះ ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីដែរឬទេ។

វាជាជ័យជម្នះសម្រាប់គណបក្សចម្រុះ (Greans) ដែលជាអ្នកគាំទ្រខ្លាំងបំផុត ចំពោះការគាំទ្រផ្នែក យោធាសម្រាប់អ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យមានការ ឈ្លានពានកាលពីខែកុម្ភៈ។

អាល្លឺម៉ង់គឺជាប្រទេសផ្តល់ជំនួយយោធាធំជាងគេទី៣ ដល់អ៊ុយក្រែន។ ការផ្តល់អាវុធមានសារៈសំខាន់ចំពោះជោគជ័យ នៃសមរភូមិប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ដែលឈានដល់ការដណ្តើមយកទីក្រុង Kherson មកវិញកាលពីថ្ងៃសុក្រ ដែលជាទីក្រុង ធំបំផុតរបស់រុស្ស៊ីបានគ្រប់គ្រង៕