ជប៉ុនផ្តល់ថវិកាជាង១៨ម៉ឺនដុល្លារ សម្រាប់សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ នៅខេត្តកំពង់ស្ពឺ និងកំពង់ចាម

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមស្ថានទូតប្រចាំកម្ពុជា បានផ្តល់ថវិកាសរុបចំនួន ១៨៦,៨៥៦ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា, លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកំពង់ស្ពឺ និហលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។
គម្រោងទាំង២នេះរួមមាន៖
*ទី១៖ គម្រោងសាងសង់ស្ពានក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ថវិកាចំនួន ៩៩,២១២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកំពង់ស្ពឺ។តាមរយៈជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។

ជាមួយគ្នានេះដែរ លោកឧបទូតនៃស្ថានទូតជប៉ុនរូបនេះ បានបង្ហាញសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង «គូសាណូណិ» ផងដែរ៕