(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ ប្រភេទ នៅក្នុងឆ្នាំ២០២២ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ១២៣% នៃផែនការ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គង់ វិបុល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ» សម្រាប់បណ្តាសហគ្រាស ឬសាធារណជន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ យើងបាន១២៣ភាគរយ នៃផែនកាេស្មើប្រហែលជាង ១០០លានដុល្លារ»។
ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបាន លើសផែនការ ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គ នាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ។
ឯកឧត្តម គង់ វិបុល បានលើកឡើងទៀតថា កម្មវិធី GDT Taxpayer App គឺសម្រួលដល់ម្ចាស់ យានយន្ដ ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ មិនចាំបាច់ទៅធនាគារ និងអង្គភាពពន្ធដារ ដើម្បីបង់ពន្ធនោះទេ គឺអាចបង់តាមរយៈពេល App នេះ និងមានការដឹកជញ្ជូនសាលកបត្រពន្ធ ដល់ផ្ទះទៀតផង។
ឯកឧត្តម បញ្ជាក់ថា GDT Taxpayer App នេះ មានភាពងាយស្រួល ចំពោះអ្នកជាប់ពន្ធ ដូច្នេះ គ្មានមូលហេតុណាមួយ ដែលអ្នកជាប់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចង់គេចវេសនោះទេ លើកលែងតែអ្នកមិនបានដឹង ឬក៏ភ្លេច។ កម្មវិធី GDT Taxpayer App មានការកើនឡើងជាលំដាប់ ដោយសារតែមានកំណើនប្រើប្រាស់ នៃការបង់ពន្ធ តាមរយៈពេល App នេះ មានជាង៥០% បើធៀបនឹងឆ្នាំកន្លងទៅ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ចាប់ពីខែមករា
ឆ្នាំ២០២៣ គឺមានការត្រួតពិនិត្យនៅតាមដងផ្លូវ គ្រប់រាជធា នី-ខេត្តទាំងអស់
ចំពោះអ្នកដែលមិនបានបង់ពន្ធ លើមធ្យោបាយធ្វើដំណើរ ខណៈការ ប្រមូលពន្ធ
លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២២។
គូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ
បានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន ជំនិះគ្រប់ប្រភេទ
សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕
































