(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយ ដែលរួម បញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ និងការវិនិយោគគម្រោងចំនួន២៣ លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោល នយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា ដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤0 លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់ កម្ចីចំនួន ១0 លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុ កាតាលីករបៃតងអាស៊ាន (ACGF)។

សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣ លានដុល្លារនោះ កម្មវិធីបង្កើនថាមពល កកើតឡើងវិញសម្រាប់កម្ពុជា របស់មូលនិធិវិនិយោគអាកាសធាតុ នឹងផ្តល់ប្រាក់កម្ចីចំនួន ៦ លានដុល្លារ និង ជំនួយចំនួន ៥ លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិ អាកាសធាតុបៃតងនឹង បន្ថែមប្រាក់កម្ចីចំនួន១២ លានដុល្លារ តាមរយៈកម្មវិធីការស្តាឡើងវិញបៃតង នៃហិរញ្ញវត្ថុ កាតាលីករ បៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។
កម្មវិធីនេះគាំទ្ររបៀបវារៈ នៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពល កកើតឡើងវិញ និងប្រសិទ្ធភាពថាមពល និង ផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពល ដើម្បីបង្កើនភាព បត់បែននិងភាពធន់ និង ពង្រឹងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។

លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវស័យសាធារណៈ សម្រាប់ មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា «កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់ គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបាន ផលជាអតិបរមា។ វាត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ ប្រទេស និង រួមបញ្ចូលការអភិវឌ្ឍថាមពលនិង ការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនា សម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ»។
ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យ ប្រភព កកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និង កែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់ អ្នកប្រើប្រាស់។ ការវិនិយោគនេះ ក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ប្រកបដោយប្រសិទ្ធភាពក្នុង កម្រិតទីរួមខេត្ត នៅកំពត និងកែប ដែលនឹងនាំដល់ការសន្សំសំចៃ និងអត្ថប្រយោជន៍សម្រាប់វិស័យ ទេសចរណ៍ និងសុវត្ថិភាពសាធារណៈ។ តាមរយៈកំណែទម្រង់គោលនយោបាយ ការផលិតអគ្គិសនី កកើតឡើងវិញត្រឹម ២០២៧ ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ២៥% ពីកម្រិតមូល ដ្ឋាន ៤ ៦៧២ ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១។
កម្មវិធីនេះបង្កើតឡើងផ្អែកលើជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុងមាន សកម្មភាព។ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់ប្រទេសត្រូវបានជំរុញ ដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ ADB ក្នុងឆ្នាំ ២០១៦។
ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេថាមពល ពន្លឺព្រះអាទិត្យ និងដាក់ឱ្យដំណើរការ សួនថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលមានសមត្ថភាព ១០០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យ សាធារណៈ និងឯកជន ដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះ អាទិត្យ មានកម្រិតទាបបំផុតនៅក្នុង តំបន់នាពេលនោះ។ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើម បង្កើតកម្មវិធីលទ្ធកម្មថាម ពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ ជាមួយនឹងថ្មផ្ទុក ដែលត្រូវបានគាំទ្រដោយ ADB ផងដែរ៕
































