ប៉ូឡូញ ថាអាល្លឺម៉ង់ ទាត់ចោលកិច្ចពិភាក្សាស្តីពីសំណងសង្រ្គាមលោកលើកទី២


 (វ៉ាសូវី)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់ប្រចាំនៅទីក្រុងវ៉ាសូវី បានឲ្យដឹងកាលពីថ្ងៃ អង្គារសប្តាហ៍នេះថា អាល្លឺម៉ង់បានច្រានចោលសំណងដ៏ច្រើនលើសលប់ជុំវិញសង្គ្រាមលោកលើកទី ២ ដោយសំអាងលើកំណត់សំគាល់ការទូតដែលថាបញ្ហានេះត្រូវបានបិទបញ្ចប់ហើយ។

ប្រទេសប៉ូឡូញប៉ាន់ស្មានការខាតបង់ក្នុងសង្គ្រាមលោកលើកទី២ ដែលបង្កឡើងដោយប្រទេស អាល្លឺម៉ង់គឺមានចំនួន ១.៤ពាន់ពាន់លានដុល្លារ ហើយបានទាមទារសំណង។ ប៉ុន្តែទីក្រុងបែរឡាំង បានអះអាងម្តងហើយម្តងទៀតថាការទាមទារសំណងទាំងអស់ដែលទាក់ទងនឹងសង្រ្គាមត្រូវបានដោះស្រាយរួចហើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ខ្លួនបានឆ្លើយ តបទៅនឹងលិខិតដែលផ្ញើដោយប៉ូឡូញអំពីប្រធានបទនេះកាលពីខែតុលា ហើយមិនបានធ្វើអត្ថា ធិប្បាយពីខ្លឹមសារនៃការឆ្លើយឆ្លងការទូតនោះទេ។

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ លោក អាកាឌូស ម៊ូឡាក់ហ្ស៉ិក (Arkadiusz Mularczyk) អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានគូសបញ្ជាក់ថា «ចម្លើយបែបនេះ បានបង្ហាញពីអាកប្បកិរិយាមិនគោរពចំពោះប៉ូឡូញ។ អាល្លឺម៉ង់មិនបន្តគោលនយោបាយមិត្តភាពចំពោះប៉ូឡូញទេ ពួកគេចង់កសាងឥទ្ធិពលរបស់ពួកគេនៅ ទីនេះ ហើយចាត់ទុកប្រទេសប៉ូឡូញជារដ្ឋបព្វជិតមួយ»