គ្រោះធម្មជាតិឆ្នាំ២០២២ បណ្តាលឲ្យមនុស្ស ១៧៥នាក់ស្លាប់ និងបាត់ខ្លួននៅប្រទេសវៀតណាម


 (ហាណូយ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២២ អោយដឹងថា សារព័ត៌មានក្នុងស្រុក ដែលបានដកស្រង់សម្តីទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយវៀតណាម បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិសរុបចំនួន ១,០៥៧ដងបាន កើតឡើងនៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ដែលបណ្តាលឱ្យមនុស្សចំនួន ១៧៥ នាក់បាន ស្លាប់ និងបាត់ខ្លួន។

យោងតាមកាសែតក្នុងស្រុកវៀតណាម បានឲ្យដឹងថា គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមានការ ខាតបង់សេដ្ឋកិច្ចប្រមាណ ១៩.៥ពាន់ពាន់លានដុង (៨២៥.៨៥លានដុល្លារ) កាលពីឆ្នាំមុន។

យោងតាមរដ្ឋបាលឧតុនិយម និងជលសាស្ត្រវៀតណាមបានឲ្យដឹងថា ប្រទេសនេះត្រូវបានគេព្យា ករណ៍ថា ក្នុងឆ្នាំ២០២៣នេះនឹងមានព្យុះ និងទំនាបត្រូពិចតិចជាងមុន បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hwan បានមានប្រសាសន៍ថា ដើម្បី កាត់បន្ថយហានិភ័យ និងការខូចខាត អាជ្ញាធរគួរតែបង្កើតយុទ្ធសាស្ត្រសមស្រប និងផែនទីព្រមាន ជាមុន ក៏ដូចជាការអនុវត្តការការពារព្រៃឈើ និងគ្រប់គ្រងការវិនិយោគលើគម្រោងសំណង់ ដែលប្រែប្រួលអាកាសធាតុ៕