រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ចេញសេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ

 (ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំ ស្ដីពី នីតិវិធីដែល ត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ នេះបើតាមសេចក្ដីណែនាំ ដែលទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តម កើត រិទ្ធ បានឲ្យដឹងថា កន្លងមក ក្រសួងយុត្តិធម៌បានកត់សម្គាល់ឃើញថា ចៅក្រម និង ព្រះរាជអាជ្ញា នៅតាមបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យក្នុងការ ដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបទ ប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរ ទៅនឹងសំណូមពរនៃស្ថានភាពពិសេស ដោយឡែកជាក់ស្តែង មួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស ចំពោះភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះ មិនត្រឹមតែអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៃដំណើរការស្វែងរកការពិតនៅក្នុងរឿងក្តីប៉ុណ្ណោះ ទេ ប៉ុន្តែក៏អាចធ្វើឲ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបានការ ពារដោយច្បាប់ជាតិផង និងច្បាប់អន្តរជាតិផង៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖