ប្រមុខ NATO រំពឹងថាអាវុធធុនធ្ងន់កាន់តែច្រើន អាចនឹងត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន

(កៀវ)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថាទីក្រុងកៀវ អាចនឹងទទួលបានអាវុធធុនធ្ងន់កាន់តែច្រើនពីបណ្ដាប្រទេសលោកខាងលិច ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរកងទ័ពរបស់លោកជុំវិញការអះអាងពីការកាប់កាន់ទីក្រុងសូឡេដា (Soledar) របស់អ៊ុយក្រែន បានទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។
លោក ស្ដូលធិនបឺគ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ មុននឹងកិច្ចប្រជុំមួយនៃក្រុមប្រទេស សម្របសម្រួលអាវុធឱ្យអ៊ុយក្រែន ប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ។ ប្រមុខ NATO​ រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ការសន្យាបញ្ជូនអាវុធធុនធ្ងន់កាលពីពេលថ្មីៗគឺពិតជាមានសារៈសំខាន់ ហើយខ្ញុំរំពឹងថានឹងមានការបញ្ជូនអាវុធធុនធ្ងន់កាន់តែច្រើន នៅពេលអនាគតដ៏ខ្លីខាងមុខ»៕