ក្រសួងសុខាភិបាល​ អោយដឹងថា ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ ខណៈអ្នក ជាសះស្បើយ២នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយ២នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៦៦៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦០០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕