មនុស្ស ៤នាក់ស្លាប់ និងម្នាក់រងរបួសក្នុងការវាយប្រហារដោយអាវុធ ទៅលើរថយន្តមួយគ្រឿងនៅ ប្រទេសតួកគី

 (អង់ការា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ អោយដឹងថា កាសែតក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយអាវុធ ទៅលើរថយន្តមួយគ្រឿង នៅក្នុងខេត្ត Mardin ភាគអាគ្នេយ៍នៃប្រទេសតួកគី។

​អាជ្ញាធរបានឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់ប្រហារលើរថយន្ត គ្រឿងដែលមានស្លាកលេខបរទេស នៅលើផ្លូវហាយវេ Artuklu – Nusaybin ។

ទោះជាយ៉ាងណា ភ្លាមៗនេះ មិនទាន់​មានព័ត៌មានលម្អិតទាក់ទងនឹងអំពើហិង្សាខាងលើនោះទេ ខណៈអាជ្ញាធរកំពុងប្រឹងប្រែងស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង៕