(ហ្សាការតា)៖ យោងតាមកាសែត Channel News Asiaបានបញ្ជាក់អោយដឹងថា សេដ្ឋកិច្ចរបស់ ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ ៥,៣១ភាគ រយក្នុងឆ្នាំ២០២២ដែលបង្ហាញពីការវិលត្រឡប់ទៅរកគំរូកំណើនមុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩វិញ។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីលោក Margo Yuwono ប្រធានទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ីថា កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនមានកម្រិតខ្ពស់បំផុតចាប់ តាំងពីឆ្នាំ២០១៣ ដែលនៅពេលនោះសេដ្ឋកិច្ចបានកើនឡើងប្រហែល ៥,៧ភាគរយ។

លោក Yuwono បានថ្លែងកាលពីថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០២២ គឺខ្ពស់ជាងឆ្នាំ ២០២១ ដែលសម្រេចបានតែ ៣,៦៩ភាគរយដោយសារតែកត្តាសកល និងក្នុងស្រុក។
លោក Yuwono បានមានប្រសាសន៍ថា៖ «ជាសកល ឥណ្ឌូណេស៊ីទទួលបានអត្ថប្រយោជន៍ពីតម្លៃ ខ្ពស់នៃទំនិញនាំចេញឈានមុខគេនានានៅក្នុងទីផ្សារពិភពលោក»។
លោកបានបន្ថែមថា នៅក្នុងស្រុកវិញ
កំណើនសេដ្ឋកិច្ចត្រូវបានរួមចំណែកដោយការរួមបញ្ចូលគ្នានៃ សកម្មភាពសាធារណៈដ៏រស់រវើក
និងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីរក្សាអំណាច ទិញ។
លោកបានបន្តថា ការបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដ-១៩
ត្រូវបានគេជឿថាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជន។
កំណើននេះមានភាពស្របគ្នាទៅនឹងការព្យាកររបស់ធនាគារកណ្តាលឥណ្ឌូណេស៊ីដែលបានព្យាករថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៧ភាគរយទៅ ៥,៥ភាគរយសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមកាសែត Channel News Asia៕
































