អគ្គភ័យឆេះផ្ទះមួយខ្នង នៅស្រុកកងមាស ខេត្តកំពង់ចាម បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួស


 (កំពង់ចាម)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ក្នុងហេតុ ការណ៍អគ្គិភ័យឆេះផ្ទះមួយខ្នង នៅវេលាទាបភ្លឺថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិអង្គរ បាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងអធិការ ដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គរបាន ចេញអន្ដរា គមន៍សង្គ្រោះ ដោយក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង និង ប្រើប្រាស់អស់ទឹក ចំនួន៦រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរថយន្តខេត្ត ២គ្រឿង ស្រុកព្រៃឈរ ១គ្រឿង និងស្រុកកងមាស១គ្រឿង។

បើតាមសមត្ថកិច្ច, ផ្ទះដែលត្រូវបានអគ្គិភ័យវាយប្រហារនេះ មានម្ចាស់ឈ្មោះ យ៉ា អ៊ែល អាយុ៥៦ ឆ្នាំ ជាប្រភេទផ្ទះឈើដំបូលប្រក់ក្បឿង និងរៀបបន្ទប់ស័ង្កីក្រោម ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបាន ឆាបឆេះទាំងស្រុង។ ជាអកុសល ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង២ នាក់ផ្សេងទៀត រងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែក សម្រាប់មូលហេតុ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុង ធ្វើការស្រាវជ្រាវ៕