ឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ

 (ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន៣ថ្ងៃជាប់គ្នា នៅថ្ងៃទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឃាត់ខ្លួជនសង្ស័យចំនួន ៧នាក់ នៅក្នុងមូលដ្ឋានស្រុកព្រៃនប់ និងក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រតិបត្តិការនេះ ធ្វើឡើងនៅទីតាំង៣ផ្សេងគ្នា ដោយក្នុងនោះរួមមាន៖

*នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជន សង្ស័យម្នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ ជុំ ចន្ធូ មុខរបរមិនពិតប្រាកដ ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន៣៥កញ្ចប់

*នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រា បករណី គ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ នុន ហៅដន អាយុ៣៧ឆ្នាំ មុខរបរជាងឡាន ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន១កញ្ចប់, ទូរស័ព្ទដៃ ចំនួន១គ្រឿង, ម៉ូតូចំនួន១គ្រឿង។

ក្រោយមកជនសង្ស័យបានសហកាជាមួយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ួង ពៅ អាយុ៣៩ឆ្នាំ បើកបរឡានដឹកដី ដោយដក ហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន៩កញ្ចប់, ទូរស័ព្ទដៃចំនួន២គ្រឿង, ជញ្ជីងថ្លឹង ចំនួន១គ្រឿង ព្រមទាំងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

*នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងរោងមួយកន្លែង ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបគ្រឿង ញៀន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមមាន ទី១៖ឈ្មោះ ហេ បូពី អាយុ ៣០ឆ្នាំ និងទី២៖ឈ្មោះ សេង ម៉ៅ អាយុ៤៤ឆ្នាំ ព្រមទាំងដកហូត ម្សៅក្រាមសថ្លាសង្ស័យសារធាតុ ញៀន ចំនួន១០កញ្ចប់ និងទូរស័ព្ទដៃចំនួន៣គ្រឿង។

ក្រោយមកជនសង្ស័យទាំងពីរនាក់ខាងលើបានសហការ ជាមួយកម្លាំងជំនាញបន្តទៅឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ទៀត នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ រួមមាន ទី១៖ឈ្មោះ ហាប់ ធឹម អាយុ២៦ឆ្នាំ និងទី២៖ឈ្មោះ លៀង សុខ ឡាយ អាយុ១៨ឆ្នាំ ដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់, ទូរស័ព្ទដៃចំនួន២គ្រឿង និងម៉ូតូចំនួន១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាម នីតិវិធី៕