(វ៉ាស៊ីនតោន)៖ តាមមន្ត្រីសហរដ្ឋអាមេរិកដែលដឹងអំពីផែនការនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងរៀបចំ បញ្ជូនកងទ័ពពី ១០០ទៅ ២០០នាក់ទៅកាន់កោះតៃវ៉ាន់សម្រាប់ការហ្វឹកហ្វឺន ចំពេលមានភាពតាន តឹងកើនឡើងជាមួយប្រទេសចិន
មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើនកម្លាំងរបស់ខ្លួននៅក្នុង កោះតៃវ៉ាន់ ដើម្បីបណ្តុះបណ្តាលកងកម្លាំងក្នុងស្រុក នៅក្នុងវិធានការចុងក្រោយបង្អស់ ដើម្បីជំរុញ លទ្ធិប្រជាធិបតេយ្យរបស់កោះនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក Marty Miners បាននិយាយថា «យើងមិនមានការអត្ថា ធិប្បាយលើប្រតិបត្តិការជាក់លាក់ ឬកម្មវិធីបណ្តុះបណ្តាលទេ ប៉ុន្តែខ្ញុំសូមសង្កត់ធ្ងន់ថា ការគាំទ្រ និងទំនាក់ទំនងការពារជាតិរបស់យើងជាមួយតៃវ៉ាន់ នៅតែស្របតាមការគំរាមកំហែងបច្ចុប្បន្ន ដែលបង្កឡើងដោយសាធារណរដ្ឋចិន»។
លោកបានបន្ថែមថា «ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ចំពោះតៃវ៉ាន់ជួយរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់»។
គួរបញ្ជាក់ថា បើតាមកាសែត Wall Street Journal បានឱ្យដឹងថា មានទាហានអាមេរិកប្រហែល ៣០នាក់ប៉ុណ្ណោះ ដែលបានឈរជើងនៅតៃវ៉ាន់ប្រហែលមួយឆ្នាំកន្លងមកនេះ៕
































