(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាពរបស់ កម្ពុជា បានគូសរំលេចថា ការពង្រឹងសមត្ថភាពព្យាបាលជំងឺប្រជាពលរដ្ឋ គឺជារឿងមួយចាំបាច់ ហើយ ប៉ុន្តែការបង្ការកុំឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ ក៏ជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការកុំឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ទស្សនទានឱ្យយកចិត្តទុកដាក់ទៅលើរឿង៣ជាសំខាន់។ រឿងទាំង៣នោះរួមមាន៖
១៖ ផ្សព្វផ្សាយអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ
ដល់សាធារណជន
២៖ អនុវត្តច្បាប់ឱ្យបានតឹងរឹងក្នុងការគ្រប់គ្រងគុណភាពនៃគ្រឿងឧបភោគ បរិភោគ
និងថ្នាំសង្កូវ នានា
៣៖ គ្រូពេទ្យត្រូវចូលរួមពង្រឹងសមត្ថភាពការព្យាបាល
និងការផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋឱ្យបាន ត្រឹមត្រូវ និងច្បាស់លាស់៕
































