កោះកុង÷ ដើម្បីទទួលអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នាពេលខាងមុខនេះ
នៅតាមបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត បានរៀបចំកែលំអរ តុបតែង និងរៀបចំអនាម័យបរិស្ថានសណ្ដាប់ធ្នាប់សាធារណៈគួរឱ្យចាប់អារម្មណ៍។ ពិសេសទៀតនោះ រដ្ឋបាលខេត្តកោះកុងក៏បានរៀបចំសង្ក្រាន្តកោះកុង! មហាសង្ក្រាន្តឆ្នាំថ្មី ២០២៣ ចំនួន ៤ទីតាំង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្នុងនោះ រួមមាន÷
-១ នៅសួនច្បារមុខសាលាខេត្តកោះកុង
-២ នៅវត្តជោតញ្ញាណ
-៣ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី)
-៤ នៅបរិវេណធ្នេរសមុទ្រប៉ាក់ខ្លង ដើម្បីត្រៀមទទួលអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ផងដែរ ។

ជាមួយគ្នានឹងការរៀបចំមហាចង្ក្រានកោះកុងនេះដែរ រដ្ឋបាលខេត្តកោះកុង ក៏បានរៀបចំលម្អតុបតែងបំពាក់បំពូល ភ្លើងពណ៌នៅលើងដងផ្លូវសាធារណៈ និងរៀបចំស្តង់លក់ផលិតផលជាច្រើនទៀត ក្នុងការទទួលអ្នកមកទស្សនាកំសាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ នេះ រួមទាំងសណ្ឋាគារ ផ្ទះសំណាក់ នឹងតំបន់ទេសចរណ៍ផងដែរ ត្រៀមក្នុងការទទួលភ្ញៀវទេសចរណ៍ មកទស្សនាកំ សាន្ត និងស្នាក់នៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ៕ ដោយ ញុឹប សន

































