(ព្រះសីហនុ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប៨៥៥នាក់ នៅខេត្តព្រះ សីហនុ នារសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរ យកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវា កម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។
សម្តេចបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលបានដាក់ចេញវិធានការខាងផ្នែករដ្ឋបាលសង្គម និង សេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយ រងគ្រោះជាកម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោ បាយជាតិគាំពារសង្គមរួមមាន៖ វិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធនថវិកាសាច់ ប្រាក់ពលកម្ម ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួ សារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ក្នុងវិស័យ កាត់ដេរ និងទេសចរណ៍ កម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងការលើកកម្ពស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមជាដើម»។

ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់បន្ថែម ទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្ស ពេញវ័យនាពេលនេះ។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត តាមរយៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី ជូនដល់បុគ្គលិកដែល បានចូលរួមចំនួន៨៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងកាបូប១ផងដែរ៕

































