លេខាធិការដ្ឋានអាស៊ាន ផ្សាយវីឌីអូស្តីពីលទ្ធផលការងាររយៈពេល ១០០ថ្ងៃដំបូង នៃការចូល កាន់តំណែងជាអគ្គលេខាធិការអាស៊ានរបស់ ឯកឧត្តម បណ្ឌិត កៅ គឹមហួន


(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋានអាស៊ាន បានបញ្ចេញខ្លីបវីឌីអូ រយៈពេល ១ នាទី និង ៣០ វិនាទី ដែលសង្ខេបពីសកម្មភាពសំខាន់ៗរយៈពេល ១០០ថ្ងៃដំបូង នៃការចូលកាន់តំណែងរបស់ ឯកឧត្តម បណ្ឌិត កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ាន ចាប់តាំងពី ទី៩ ខែមករា ឆ្នាំ២០២៣។

នៅក្នុងខ្លីបវីឌីអូនោះ បានឱ្យដឹងថា ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងសកម្មភាពទាំង អស់ចំនួន ២២៦ សកម្មភាព ក្នុងនោះបានចូលរួមក្នុងកិច្ចប្រជុំចំនួន ១៨០ កិច្ចប្រជុំ បានទៅ ទស្សនកិច្ចនៅប្រទេសចំនួន ៤ រួមមាន ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសចិន។ បន្ថែមលើនោះ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីផ្សេងៗ ដូចជាបុណ្យជាតិរបស់ប្រទេសសមាជិក អាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន ចំនួន ៣៨ លើក បានទទួលការជូនសារតាំងពីឯកអគ្គ រាជ/រដ្ឋទូតចំនួន ៧ ប្រទេស ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ព្រមទាំង បានផ្តល់កិច្ច សម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានបរទេសចំនួន ៥ និងបានធ្វើបឋកថាជា សាធារណៈចំនួន ៣ លើក នៅក្នុងប្រទេសឥណ្ឌូណេស៉ី ប្រទេសថៃ និងប្រទេសចិន។

នៅក្នុងសារខ្លីបវីឌីអូនេះ ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានបានបញ្ចេញសារដែលមានខ្លឹមសារថា៖  «នៅក្នុងឱកាស ១០០ ថ្ងៃដំបូង របស់ខ្ញុំ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន សូមអនុញ្ញាតឱ្យខ្ញុំយក ឱកាសនេះ ដើម្បីសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រដល់សាធារណរដ្ឋឥណ្ឌូណេស៉ី ក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២៣ សមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ានទាំងអស់ ក៏ដូចជា ដៃគូខាងក្រៅផ្សេងទៀត ព្រមទាំង តួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ការផ្តល់នូវការគាំទ្រពេញលេញ ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសម្រាប់ការចូលរួមចំណែកដ៏សំខាន់ ឆ្ពោះទៅ រកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើសពីហ្នឹងទៀត។ ក្នុងនាមជាមនុស្សម្នាក់ ដែលត្រូវបានផ្តល់ទំនុកចិត្តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក្នុងការបំពេញ ទំនួលខុសត្រូវដ៏មានសារៈសំខាន់នេះ ដោយមានការជួយគាំទ្រពីសហការី នៅលេខាធិការដ្ឋាន អាស៊ាន ខ្ញុំនឹងធ្វើការរួមគ្នាយ៉ាងពេញលេញ និងយ៉ាងជិតស្និទ្ធជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បី ធានាថា តំបន់យើងគឺជាតំបន់ នៃសន្តិភាព វិបុលភាព និងសក្តានុពល ដែលបម្រើឱ្យប្រជាជន ភពផែនដី និងភាពជាដៃគូរបស់យើងបានយ៉ាងល្អប្រសើរ»

សូមជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន ឯកឧត្តម បណ្ឌិត កៅ គឹមហួន បាននិងកំពុងដឹកនាំលេខាធិការដ្ឋានអាស៊ានយ៉ាងសកម្ម ដោយខិតខំធ្វើយ៉ាងណាឱ្យលេខា ធិការដ្ឋានអាស៊ានក្លាយជាមជ្ឈមណ្ឌលនៃការទូត ព័ត៌មាន សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដោយមានសកម្មភាពជាច្រើន និងទទួលជួបភ្ញៀវសឹងតែរាល់ថ្ងៃ ដើម្បីបញ្ជៀបការយល់ដឹង និងការ គិតបែបវិជ្ជមានអំពីអាស៊ាន ដល់ឥស្សរជនបរទេស ដែលមានមួយចំនួន គិតបែបអវិជ្ជមានអំពី អាស៊ាន។ ក្រៅពីនោះ លោកអគ្គលេខាធិការអាស៊ាន ក៏ខិតខំជំរុញពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍ នៅក្នុងរង្វង់ប្រទេសអាស៊ាន និងជាមួយប្រទេសជាដៃគូអាស៊ានផងដែរ។ បន្ថែមលើនេះ ឯកឧត្តម បាននិងកំពុងជំរុញការកៀរគរអាហារូបករណ៍ សម្រាប់និស្សិតអាស៊ាន បានទៅសិក្សានៅ ប្រទេសជាដៃគូរបស់អាស៊ាន។

សូមជម្រាបជូនថា នៅក្នុងទស្សនកិច្ចទៅប្រទេសចិន កាលពីចុងខែមីនា កន្លងទៅនេះ រដ្ឋាភិបាល ខេត្តហៃណាន់ បានសន្យាផ្តល់ជូនអាហារូបករណ៍ចំនួន ១០០ កន្លែង ជារៀងរាល់ឆ្នាំ ដល់និស្សិត អាស៊ាន ដែលជាការចាប់ផ្តើម ហើយក៏មានប្រទេសមួយចំនួនទៀត បានសន្យានឹងផ្តល់អាហារូប ករណ៍ដល់និស្សិតអាស៊ានផងដែរ នៅពេលជួបជាមួយលោកអគ្គលេខាធិការអាស៊ាន៕