(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា រូបភាពក្លែងក្លាយមួយសន្លឹកនៃហេតុការណ៍ផ្ទុះមួយ នៅឯមន្ទីរ បញ្ចកោណត្រូវបានស៊ែរបន្តនៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងផុលផុស ដោយបង្កឱ្យទីផ្សារ ហ៊ុនអាមេរិករង្គោះរង្គើរអស់រយៈពេល១០នាទី នៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏ដូចជាកំពុងបង្កឱ្យការព្រួយ បារម្ភថាបច្ចេកវិទ្យា AI អាចនឹងបង្កបញ្ហាដល់សង្គមនៅពេលអនាគត។

រូបភាពស្ដីពីហេតុការណ៍ផ្ទុះខាងលើ ដែលត្រូវបានក្រុមអ្នកជំនាញជាច្រើនថាសង្ស័យថាជាបច្ចេក វិទ្យា AI ត្រូវបានស៊ែរបន្តដោយគណនីបណ្ដាញទំនាក់ទំនងសង្គមជាច្រើន រហូតដល់បង្ខំឱ្យមន្ទីរបញ្ច កោណ ត្រូវចេញមុខធ្វើការអត្ថាធិប្បាយថាមិនមានការផ្ទុះណាមួយបានកើតឡើងនោះទេ។ រូបភាពក្លែងក្លាយនេះត្រូវបានបង្ហោះចេញនៅម៉ោង ១០៖០៩ នាទីព្រឹក ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយមានអ្នកចូលមើលជាងកន្លះលាននាក់ ក្នុងពេលត្រឹមតែប៉ុន្មានម៉ោង ប៉ុណ្ណោះ។
ជាការឆ្លើយតបទៅនឹងការបង្ហោះពីហេតុការណ៍ផ្ទុះនេះដែរ អ្នកនាំពាក្យម្នាក់នៃមន្ទីរបញ្ចកោណបាន បញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងអាចបញ្ជាក់បានថាវាគឺជាសេចក្ដីរាយការណ៍ ក្លែងក្លាយ ហើយនៅ ថ្ងៃនេះ មន្ទីរបញ្ចកោណមិនបានរងការវាយប្រហារណាមួយនោះទេ»៕































