បុរសស្ត្រីពីនាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនចាត់ការតាមនិតិវិធីច្បាប់ហើយ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


កោះកុង÷ដេញប្រថាប់ចាប់ប្រភីញ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសបាត់នូវសារធាតុញៀន ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួនពីរនាក់(ប្តីប្រពន្ធ) ! ក្រោយពីទទួលការចង្អុលបង្ហាញពី​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្ត នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០ នាទីល្ងាច កម្លាំង​នគរបាល​ជំនាញ​ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំផ្នែកប្រឆាំងបទ ល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលស្មាច់មានជ័យ បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចកន្លែងទទួលបញ្ជីអីវ៉ាន់ កាពីតូល ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឆាន់ សុផាន់នី (ហៅនិច ហៅយួន និងហៅកំពីងរាជ) ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្មាច់ មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ។

សមត្ថកិច្ចបន្តថា ក្រោយពីឃាត់ខ្លួនស្ត្រីជាប្រពន្ធរួច បន្ទាប់មកកម្លាំងជំនាញ បានបន្តឃាត់ខ្លួនបុរសម្នាក់ទៀត(ជាប្តី) មាន ឈ្មោះហាក់ ទីណា (ហៅឡយ) ភេទ ប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិស្មាច់ មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ និងវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់ធំ, នឹង១កញ្ចប់តូច សរុប មានទម្ងន់១ខាំ
-ទូរស័ព្ទដៃចំនួន០២គ្រឿង ពណ៌ខ្មៅ ម៉ាក Oppo ១គ្រឿង នឹងពណ៌ស ម៉ាក lphone ១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង ម៉ាក SuzuKi Lat’s
-ជញ្ញីងថ្លឹងចំនួន១គ្រឿង
បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕ ដោយ សេន ពិសិដ្ឋ